ដូចក្មេងតូច
មានក្មេងស្រីតូចម្នាក់បានធ្វើកាយវិការ ដោយអំណរ តាមរបៀបដែលគួរឲ្យចាប់អារម្មណ៍ តាមតន្រ្តីសរសើរដំកើងព្រះ។ ពេលនោះ មានតែនាងម្នាក់គត់ ដែលកំពុងដើរនៅក្នុងផ្លូវ នៅចន្លោះកន្លែងអង្គុយ ក្នុងព្រះវិហារ ប៉ុន្តែ នាងមិនព្រមឈប់បង្វិលខ្លួន និងគ្រវីដៃ ហើយលើកជើងតាមចង្វាក់ភ្លេង។ ម្តាយរបស់នាងក៏បានញញឹម ដោយមិនបានឃាត់នាងឡើយ។
ខ្ញុំមានចិត្តរីករាយ ពេលបានឃើញក្មេងស្រីដ៏គួរឲ្យស្រឡាញ់នេះ ហើយក៏ចង់ចូលរួមជាមួយនាងផងដែរ ប៉ុន្តែ មិនអាចធ្វើទៅរួច។ អស់កាលជាយូរមកហើយ ដែលខ្ញុំបានឈប់បង្ហាញចេញ នូវក្តីអំណរ និងការចង់ដឹងចង់យល់ ដោយមិនមានការខ្មាស់អៀន ក្នុងវ័យកុមារ។ ថ្វីដ្បិតតែយើងត្រូវតែលូតលាស់ ហើយមានភាពពេញវ័យ ហើយលះចោលអាកប្បកិរិយាបែបកូនក្មេងក្តី ប៉ុន្តែ វាមិនមានន័យថា យើងត្រូវបាត់បង់ក្តីអំណរ ការចង់ដឹងចង់យល់ឡើយ ជាពិសេស នៅក្នុងទំនាក់ទំនងជាមួយព្រះ។
កាលព្រះយេស៊ូវកំពុងបំពេញបេសកកម្មរបស់ទ្រង់ នៅលើផែនដីនេះ ទ្រង់បានស្វាគមន៍ក្មេងតូចៗ ឲ្យចូលមករកទ្រង់ ហើយច្រើនតែមានបន្ទូលជាញឹកញាប់ អំពីក្មេងៗ នៅក្នុងការបង្រៀនរបស់ទ្រង់(ម៉ាថាយ ១១:២៥ ១៨:៣ ២១:១៦)។ មានពេលមួយនោះ ទ្រង់បានស្តីបន្ទោសពួកសិស្សរបស់ទ្រង់ ពេលដែលពួកគេព្យាយាមរារាំងឪពុកម្តាយទាំងឡាយ មិនឲ្យនាំក្មេងៗចូលមករកទ្រង់ ដើម្បីទទួលព្រះពរ។ គឺដូចដែលទ្រង់មានបន្ទូលថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ម៉ាកុស ១០:១៤)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងមានបន្ទូល សំដៅទៅលើការមានចរិយាសម្បត្តិដូចក្មេងៗ ដែលងាយនឹងទទួលព្រះគ្រីស្ទ…
តាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ
ខ្ញុំបានទន្ទឹងរង់ចាំ កម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ គឺមិនខុសពីកូនក្មេងទេ។ កម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ គឺពិតជាមានភាពរំភើបរីករាយ។ ព្រោះនៅថ្ងៃអាទិត្យ ខ្ញុំប្រហែលជាបានស្តាប់បេសកជន ឬគ្រូគង្វាលផ្សេងទៀត អធិប្បាយព្រះបន្ទូល។ ការអធិប្បាយព្រះបន្ទូលរបស់ពួកគេ បានបណ្តាលចិត្តខ្ញុំ ព្រោះពួកគេបានស្ម័គ្រចិត្តចាកចេញពីគ្រួសារ ញាតិមិត្ត ផ្ទះសម្បែង របស់ទ្រព្យ និងអាជីព ទៅកន្លែងដែលមិនធ្លាប់រស់នៅ ហើយជួនកាលមានគ្រោះថ្នាក់ទៀត ដើម្បីបម្រើព្រះ។
យ៉ាងណាមិញ លោកអេលីសេបានបោះបង់ចោលអ្វីៗជាច្រើន ដើម្បីដើរតាមព្រះ មិនខុសពីបេសកជនដ៏ស្មោះត្រង់ទាំងនោះឡើយ(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើងគ្រាន់តែដឹងថា មុនពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យបម្រើទ្រង់ គាត់គឺជាកសិករម្នាក់។ ពេលហោរាអេលីយ៉ាបានជួបគាត់ នៅវាលស្រែ ខណៈពេលដែលគាត់កំពុងភ្ជួរដី លោកអេលីយ៉ាក៏បានបោះក្រមា ទៅលើស្មាលោកអេលីសេ(ជានិមិត្តរូប បង្ហាញអំពីតួនាទីរបស់គាត់ជាហោរា) ហើយក៏បានហៅគាត់ឲ្យដើរតាម។ លោកអេលីសេគ្រាន់តែបានសុំទៅថើបលាឪពុកម្តាយគាត់ ហើយក៏បានលះបង់គោរបស់គាត់ ដុតគ្រឿងធ្វើស្រែរបស់គាត់ ហើយក៏បាននិយាយលាឪពុកម្តាយគាត់ រួចដើរតាមលោកអេលីយ៉ា។
ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលត្រូវបានព្រះត្រាសហៅ ឲ្យចាកចេញពីគ្រួសារ និងញាតិមិត្ត ដើម្បីបម្រើទ្រង់ ជាបេសកជនពេញពេល ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងទាំងអស់គ្នា ដើរតាមទ្រង់ ហើយ “រស់នៅជាអ្នកជឿព្រះ ទោះជាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ដែលទ្រង់បានរៀបចំ និងត្រាសហៅយើង”(១កូរិនថូស ៧:១៧)។ តាមបទពិសោធន៍របស់ខ្ញុំ ការបម្រើព្រះ អាចមានអំណរ…
មិត្តភក្តិដែលខុសពីធម្មតា
មិត្តភក្តិរបស់ខ្ញុំនៅតាមបណ្តាញសង្គមហ្វេសប៊ុក ច្រើនតែបង្ហោះវីដេអូ ដែលនិយាយអំពីមិត្តភាពដែលខុសពីធម្មតា រវាងសត្វប្រភេទខុសគ្នា។ គឺដូចជានៅក្នុងវីដេអូដែលខ្ញុំបានមើលនៅពេលថ្មីៗនេះ ខ្ញុំបានឃើញទំនាក់ទំនងដែលមិនអាចបំបែកបាន រវាងកូនឆ្កែ និងសត្វជ្រូក និងរវាងសត្វក្តាន់ និងសត្វឆ្មា ហើយជាងនេះទៅទៀត ខ្ញុំបានឃើញសត្វស្វាអូរង់អ៊ូតង់ចិញ្ចឹមកូនខ្លាបីបួនក្បាលដូចកូនវាបង្កើត។
ពេលដែលខ្ញុំគិតអំពីមិត្តភាពដែលខុសពីធម្មតា ដែលធ្វើឲ្យយើងមានអារម្មណ៍រីករាយ ខ្ញុំក៏បាននឹកចាំ អំពីការពិពណ៌នា អំពីសួនច្បាអេដែន។ ក្នុងការពិពណ៌នានោះ អ័ដាំម និងនាងអេវ៉ា បានរស់នៅ ដោយភាពសុខដម ជាមួយព្រះ និងជាមួយគ្នា។ ហើយដោយសារព្រះទ្រង់ប្រទានរុក្ខជាតិ ជាអាហារដល់ពួកគេ ខ្ញុំក៏បានស្រមៃថា សូម្បីតែសត្វក៏បានរស់នៅដោយសុខសាន្តជាមួយគ្នាផងដែរ(លោកុប្បត្តិ ១:៣០)។ ប៉ុន្តែ ទិដ្ឋភាពដ៏ស្រស់ស្អាតនេះ ត្រូវបានបំផ្លាញ នៅពេលដែលអ័ដាំម និងនាងអេវ៉ាបានធ្វើអំពើបាប(៣:២១-២៣)។ សព្វថ្ងៃនេះ យើងមើលឃើញទុក្ខលំបាក និងការប៉ះទង្គិចគ្នាមិនចេះឈប់ នៅក្នុងទំនាក់ទំនងរបស់មនុស្ស និងស្នាព្រះហស្តដទៃទៀតរបស់ព្រះ។
ប៉ុន្តែ ហោរាអេសាយ បានធានាដល់យើងថា ថ្ងៃណាមួយ “ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោ និងសិង្ហស្ទាវ”(១១:៦)។ មនុស្សជាច្រើនបានកាត់ស្រាយបទគម្ពីរនេះថា ពេលអនាគតនោះ នឹងមកដល់ពេលដែលព្រះយេស៊ូវយាងមកវិញម្តងទៀត ដើម្បីគ្រងរាជ។ ពេលទ្រង់យាងមកវិញ ការបែកបាក់នឹងលែងមានទៀត ហើយ “គ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន…